ឯកឧត្តម ងី ច័ន្រ្ទផល ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១ព្រឹទ្ធសភា
គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការ អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យ និងពិភាក្សាលើការងារសំខាន់ៗរួមមាន៖
១.លទ្ធផលប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា។
២.របាយការណ៍សកម្មភាពរបស់គណៈកម្មការទី១ព្រឹទ្ធសភា ប្រចាំខែមិថុនា និងទិសដៅការងារខែកក្កដា ឆ្នាំ២០២៤។
៣.ផែនការសកម្មភាពការងាររបស់គណៈកម្មការទី១ព្រឹទ្ធសភាប្រចាំឆ្នាំ២០២៤ និងផែនការលំអិតប្រចាំត្រីមាសទី៣ ដើម្បីរៀបចំបោះពុម្ពសៀវភៅ។
៤.របាយការណ៍ចំណូលចំណាយរបស់គណៈកម្មការប្រចាំខែមិថុនា ឆ្នាំ២០២៤
៥.បញ្ហាផ្សេងៗ…។
កិច្ចប្រជុំនេះប្រព្រឹត្តិទៅនារសៀលថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា ៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន